បានអញ្ជើញមកធ្វើការទស្សនកិច្ចជាផ្លូវការនៅសាកលវិទ្យាល័យបាត់ដំបង (UBB)

On Wednesday, February 28th, 2018 in Official Visiting. No Comments

នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូកាណាដា ដឹកនាំដោយលោកស្រី ណែតទី តាំ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម សាជីវកម្មដៃគូសេដ្ឋកិច្ចក្រុងឈឺលីវ៉ាក់(CEPCO) លោក ប្រៃអិន ខុមប៍ ប្រធាន សាជីវកម្មដៃគូសេដ្ឋកិច្ចក្រុងឈឺលីវ៉ាក់(CEPCO) និងលោក ដាល វៀលដុន នាយកប្រតិបត្តិសមាគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ប្រីទីស កូឡុមបៀ (BCEDA)បានអញ្ជើញមកធ្វើការទស្សនកិច្ចជាផ្លូវការនៅសាកលវិទ្យាល័យបាត់ដំបង (UBB) និងបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់ UBB ។ គណៈប្រតិភូចង់ស្វែងយល់ឱ្យបានច្បាស់ពីកម្មវិធីសិក្សានៅក្នុង UBB។ ជាពិសេសគឺផ្តោតទៅលើការបណ្ដុះបណ្ដាល ផ្នែកទេសចរណ៍ និងសកម្មភាពបណ្តុះបណ្តាលទៅលើ ផ្នែកស្រាវជ្រាវអោយកាន់តែមានសក្តានុពលបន្ថែមទៀតនៅ UBB ។ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់គណៈប្រតិភូដែលមកទស្សនៈកិច្ច និងរួមបញ្ចូលក្នុងកិច្ចសហការរបស់យើងនាពេលអនាគតនៅភាគពាយព្យ នៃប្រទេសកម្ពុជា។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ