បានរៀបចំការប្រលង សំណេរបញ្ចប់ឆមាសលើកទី១

On Monday, February 26th, 2018 in Ceremony. No Comments

នាព្រឹក ថ្ងៃច័ន្ទ ៨,៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក, ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ដល់២៣ ខែកុម្ភះ ឆ្នាំ២០១៨ សាកលវិទ្យាល័យបាត់ដំបងបានរៀបចំការប្រលង ប្រលងសំណេរបញ្ចប់ឆមាសលើកទី១ របស់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ទី២ និងឆ្នាំទី៣ ដើម្បីបន្តការសិក្សាថ្មីនៅឆមាសលើកទី២នេះ ដោយតាមគោលការណ៍សិក្សា របស់សាកលវិទ្យាល័យបាត់ដំបង នឹងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ។ សាកលវិទ្យាល័យបាត់ដំបងសូមជូនពរប្អូនៗនិស្សិតឲ្យទទួលបានលទ្ធផលល្អសម្រាប់ការប្រលងនេះ និងបន្តការសិក្សានៅសាកលវិទ្យាល័យបាត់ដំបង ប្រកបដោយភាពជោគជ័យ រហូតដល់បញ្ចប់ការសិក្សា។
សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ