ការអញ្ចើញចូលរួមពិធីបុណ្យជាតិបារាំង ថ្ងៃទី ១៤ ខែកក្កដា នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា

On Friday, July 14th, 2017 in Ceremony, Cooperation Program, Official Visiting. No Comments

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានចូលរួមពិធីបុណ្យជាតិបារាំង ថ្ងៃទី ១៤ ខែកក្កដា នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវសាកលវិទ្យាធិការបានជួបសម្តែងការគួរសមជាមួយ លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំនៅកម្ពុជា ព្រមទាំងបានរៀបរាប់ពីសកម្មភាពសហប្រតិបត្តិការរវាងសាកលវិទ្យាល័យបាត់ដំបងជាមួយបណ្តារសាកលវិទ្យាល័យដៃគូនៅប្រទេសបារាំងផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺកម្មវិធីបណ្តុះបណ្តាលភាសាបារាំង ព្រមទាំងការបង្កើតវគ្គបណ្តុះបណ្តាលចិត្តវិទ្យាដែលបង្រៀនជាភាសាបារាំង។ លោកជំទាវឯកអគ្គរដ្ឋទូតមានការរីរាយយ៉ាងខ្លាំង ព្រមទាំងបានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យបាត់ដំបង ជាពិសេសក្នុងការពង្រឹងនូវ Francophone នៅខេត្តបាត់ដំបង ហើយលោកជំទាវឯកអគ្គរដ្ឋទូតក៍មានបំណងចង់ធ្វើទស្សៈកិច្ចនៅសាកលវិទ្យាល័យបាត់ដំបងនាពេលខាងមុខនេះផងដែរ។ ទន្ទឹមនឹងនោះដែរ លោកជំទាវសាកលវិទ្យាធិការក៍បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតសូមប្រកបដោយភាពជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា ហើយសង្ឃឹមថានឹងជួបលោកជំទាវឯកអគ្គរដ្ឋទូតក្នុងពេលឆាប់ៗខាងមុខនេះនៅសាកលវិទ្យាល័យបាត់ដំបង។

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ