នៅថ្ងៃ សុក្រ ១១រោច ខែចេត្រ ឆ្នាំច នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ <!–more–>ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្នាក់ដឹកនាំសាកលវិទ្យាល័យបាត់ដំបង បានរៀបចំនូវពិធីក្រុងពាលីបួងសួង សូត្រមន្ត ប្រោសព្រុំ សុំសិរីសួស្តី និងកម្មវិធីរាប់បាត្រ។ នាពេលរសៀល ក៍មានលេងល្បែងប្រជាប្រិយកំសាន្តសប្បាយយករង្វាន់ ដូចជា វាយក្អម លោតបាវ ញុំាឪឡឹក និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀតផងដែរ។ នៅពេលល្ងាចក៍មានកម្មវិធីពិសារអាហារសាមគ្គីរួមគ្នា ការច្<span class=”text_exposed_show”>រៀងចំរៀង និងការរាំកំសាន្ត និងប្រគល់ប័ណ្ណសរសើរដល់និស្សិតពូកែក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង។ លើសពីនេះ សាកលវិទ្យាល័យ ក៍បានរៀបចំការតាំងពិពណ៌ស្នាដៃនិស្សិត និងផលិតផលដែលផលិតដោយនិស្សិតផងដែរ។</span>

ព័ត៌មានទូទៅ