សាលាក្រោយឧត្តម បានរៀបចំសិក្ខាសាលាស្តីអំពី ធ្វើដូចម្តេចសិក្សាថ្នាក់បណ្ឌិតទទួលជោគជ័យ

On Wednesday, September 12th, 2018 in Workshop. No Comments

នៅរសៀលថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទីអង្គារ ទី១១ ខែកញ្ញា ឆ្នាំ ២០១៨កន្លងទៅនេះ សាលាក្រោយឧត្តម បានរៀបចំសិក្ខាសាលាស្តីអំពី តើធ្វើដូចម្តេចដើម្បីសិក្សាថ្នាក់បណ្ឌិតទទួលបានជោគជ័យ? គោលបំណងចម្បងនៃសិក្ខាសាលានេះគឺដើម្បីលើកទឹកចិត្តសាស្រ្តាចារ្យ និងនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ អោយបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបាត់ដំបង។ លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង
នៃសាកលវិទ្យាល័យបាត់ដំបង បានចូលរួមបើកសិក្ខាសាលានេះ និងបានលើកទឹកចិត្តដល់សាស្រ្តាចារ្យ និងនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រអោយបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបាត់ដំបង។ កម្មវិធីសិក្ខាសាលានេះមានសិក្ខាកាមចូលរួម ប្រមាណជា ៣០នាក់។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ