បានរៀបចំកម្មវិធីស្តីអំពី ការអភិរក្សបេតិកភ័ណ្ឌនៃទីក្រុង និងបេតិកភ័ណ្ឌរបស់ប្រទេសបារាំង

On Friday, March 30th, 2018 in Presentation Program. No Comments

នៅរសៀលថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ២:៣០ នាទីរសៀល សាកលវិទ្យាល័យបាត់ដំបងមានកិត្តិយស បានរៀបចំកម្មវិធីបទបង្ហាញស្តីអំពី ការអភិរក្សបេតិកភ័ណ្ឌនៃទីក្រុង និងបេតិកភ័ណ្ឌរបស់ប្រទេសបារាំង ។ អ្នកម្នាង ស៊ីសុវត្តិ ម៉ែន ច័ន្ទទេវី បណ្ឌិតស្ថាបត្យកម្ម និង បណ្ឌិត Nelly Pousthomis ស្ថាបត្យករ ជនជាតិបារាំង បានធ្វើជាវាគ្មិនក្នុងបទបង្ហាញនេះ។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានសម្តែងនូវគាវរកិច្ច និងសម្តែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ អ្នកម្នាង ស៊ីសុវត្តិ ម៉ែន ច័ន្ទទេវី និង បណ្ឌិត Nelly Pousthomis ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការធ្វើបទបង្ហាញនៅសាកលវិទ្យាល័យបាត់ដំបង ។ យើងខ្ញុំសូមថ្លែងអំណរគុណ និងជូនពរឱ្យអ្នកម្នាង ស៊ីសុវត្តិ ម៉ែន ច័ន្ទទេវី និង បណ្ឌិត Nelly Pousthomis ព្រមទាំងក្រុមការងារទាំងអស់ឱ្យមានសុខភាពល្អ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ