បានធ្វើបទបង្ហាញស្តីអំពីការរៀបចំ Catalogue សម្រាប់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម

On Saturday, February 10th, 2018 in The discussion. No Comments

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក Terry Trethowan ជាទីប្រឹក្សាលោកជំទាវ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានជួបសំណេះសំណាលជាមួយ នឹងអ្នកតំណាងគម្រោង Dockside បុគ្គលិកតំណាងមហាវិទ្យាល័យ វិទ្យាស្ថានទាំងអស់ និងបុគ្គលិកតំណាងថ្នាក់ក្រោយឧត្តម ហើយនឹងមានការធ្វើបទបង្ហាញស្តីអំពីការរៀបចំ Catalogue សម្រាប់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមនៃសាកលវិទ្យាល័យបាត់ដំបង ក្នុងគោលបំណងដើម្បីបង្កើត Catalogue សម្រាប់ថ្នាក់ក្រោយឧត្តមទាំងបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតអោយដូចគ្នារវាងសកលវិទ្យាល័យជាដៃគូ នៅក្នុងប្រទេសកម្ពុជា។

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ