រៀបចំសិក្ខាសាលាស្ដីពី ឯកសារអង្គជនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា(ម.ត.ឯ.ច)

On Sunday, May 13th, 2018 in Workshop. No Comments

នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ សាកលវិទ្យាល័យបាត់ដំបង សហការជាមួយមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ បានរៀបចំសិក្ខាសាលាស្ដីពី ឯកសារអង្គជនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា(ម.ត.ឯ.ច)។ តាងនាមឱ្យលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ លោក ប៊ិន ឆុំ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបងបានទទួលស្វាគមន៍ និងថ្លែងអំណរអរគុណ លោកស្រី ជា សាវ៉ុន ប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ព្រមទាំងក្រុមការងារអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរឱ្យលោកស្រី ក្រុមការងារ បុគ្គលិក សាស្រ្ដាចារ្យ និងនិស្សិតទាំងអស់ ឱ្យជួបតែសេចក្ដីសុខគ្រប់ប្រការ និងទទួលជោគជ័យគ្រប់ភារៈកិច្ច។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ