ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យជាតិ ហានបាត ប្រទេសកូរ៉េខាងត្បូង

On Friday, May 26th, 2017 in Cooperation Program, MOU. No Comments

ទីក្រុងដេជន កូរ៉េខាងត្បូង ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧៖ ប្រតិភូសាកលវិទ្យាល័យបាត់ដំបងដែលដឹកនាំដោយលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យជាតិ ហានបាត ប្រទេសកូរ៉េខាងត្បូង ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំ ស្រាវជ្រាវវិទ្យាសាស្រ្ត និងការព្រមព្រៀងគ្នាលើចំនុចមួយចំនួនដូចខាងក្រោមនេះ៖
• ការផ្លាស់ប្តូរនិស្សិត និងមហាវិទ្យាល័យ
• ធ្វើកិច្ចសហការស្រាវជ្រាវគម្រោងរួមគ្នា
• សហការរៀបចំសន្និសីទ និងកម្មវិធីសិក្សា
ផ្លាស់ប្តូរព័ត៌មានសិក្សា និងសម្ភារៈសិក្សារូបវ័ន្ត
• រៀបចំកម្មវិធីនានាដោយមានការព្រមព្រៀងរវាងសាកលវិទ្យាល័យទាំងពីរ
អនុស្សរណៈយោគយល់នេះមានរយៈពេល ០៥ ឆ្នាំ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ និងអាចធ្វើការបន្ថែមរយៈពេល ០៥ ឆ្នាំទៀតផ្អែកលើការព្រមព្រៀងរវាងសាកលវិទ្យាល័យទាំងពីរ។

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ