បទបង្ហាញមួយស្តីពី៖ “កម្ពុជាក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ”

On Thursday, January 5th, 2017 in Presentation Program, Workshop. No Comments

នៅរសៀលថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យបាត់ដំបងបានសហការរៀបចំនូវបទបង្ហាញមួយស្តីពី៖ “កម្ពុជាក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ” នៅសាលសន្និសីទសាកលវិទ្យាល័យបាត់ដំបង។ បទបង្ហាញនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ងួន រតនៈ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ព្រមទាំងមានវត្តមាន លោក-លោកស្រីជាសាស្រ្តាចារ្យ នាយក នាយករងវិទ្យាល័យ ប្អូនៗសិស្សានុសិស្សវិទ្យាល័យ និងប្អូនៗមកសាកលវិទ្យាល័យនានា ក៍ដូចជានិស្សិតសាកលវិទ្យាល័យបាត់ដំបងផងដែរ។ គោលបំណងនៃបទបង្ហាញគឺដើម្បីផ្សព្វផ្សាយឲ្យយល់កាន់តែច្បាស់អំពីដំណើរការនានារបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជូនដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនិស្សិត។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ