បានចូលរួមក្នុងកម្មវិធីមួយស្តីពីការគ្រប់គ្រង Projects In Controlled Environments (PRINCE2)

On Wednesday, February 21st, 2018 in Ceremony. No Comments

នៅព្រឹកថ្ងៃអង្គារ៍ ០៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៩៦០ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០១៨ សិក្ខាកាមចំនួនបី រូប ពីសាកលវិទ្យាល័យបាត់ដំបងរួមមាន លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង លោក ទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និង លោក លី វណ្ណារ័ត្ន ប្រធានការិយាល័យធានាគុណភាពផ្ទៃក្នុងបានចូលរួមកម្មវិធីបណ្តុះបណ្តាលវិញ្ញាបនបត្រអន្តរជាតិស្តីពីការគ្រប់គ្រង Projects In Controlled Environments (PRINCE2) ដែលឧបត្ថម្ភថវិកាដោយគម្រោង TACTIC Erasmus+ ចាប់នៅថ្ងៃទី ២០-២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យមានជ័យ។ ការបណ្តុះបណ្តាលនេះមានគោលបំណងកសាងសមត្ថភាពជំនាញដើម្បីលើកកម្ពស់គុណភាពនៃការគ្រប់គ្រងគម្រោងនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ