រៀបចំវគ្គបណ្ដុះបណ្ដាលខ្លីស្តីអំពី សុវត្ថិភាពអាហារ ការអនុវត្តកសិម្មត្រឹមត្រូវ និងការគ្រប់គ្រងផលិកម្មដំណាំ

On Friday, May 11th, 2018 in Workshop. No Comments

នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក សាកលវិទ្យាល័យបាត់ដំបងបានទទួលស្វាគមន៍ និងរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីស្តីអំពី សុវត្ថិភាពអាហារ ការអនុវត្តកសិម្មត្រឹមត្រូវ និងការគ្រប់គ្រងផលិកម្មដំណាំ និងសត្វ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែឧសភា។ តាងនាមលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង លោក បណ្ឌិតស្រ៊ាន ពៅបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ Ass. Prof. Dr. Virote Pattarajinda សហការីព្រឹទ្ធបុរស នៃមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យល័យKhon Kean University nនិងគណៈប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកបង្រៀនដល់និស្សិតកសិកម្ម នៃសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំសូមថ្លែងអំណរគុណ នឹងជូនពរឱ្យមានសុខភាពល្អ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ