កិច្ចប្រជុំសាកលវិទ្យាធិការតាមរយៈកិច្ចសហប្រតិបត្តិការអប់រំឆ្ពោះទៅរកការកសាងសមត្ថភាពនិងគំនិតច្នៃប្រឌិត

On Monday, March 20th, 2017 in Cooperation Program, MOU, Workshop. No Comments

ប្រតិភូសាកលវិទ្យាល័យបាត់ដំបងបានចូលរួម “ កិច្ចប្រជុំសាកលវិទ្យាធិការតាមរយៈកិច្ចសហប្រតិបត្តិការអប់រំឆ្ពោះទៅរកការកសាងសមត្ថភាពនិងគំនិតច្នៃប្រឌិត” នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក តបតាមលិខិតអញ្ជើញជាផ្លូវការពីស្ថាប័នសហគមន៍អឺរ៉ុបនៅឧត្តមសិក្សា (EURASHE) ក្រោមគម្រោង TACTIC Erasmus+។ ប្រតិភូពីររូប គឺ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង និងលោកបណ្ឌិត សំ រ៉ានី នាយកវិទ្យាស្ថានភាសាបរទេស បានចូលរួមនូវកិច្ចប្រជុំសាកលវិទ្យាធិការនេះនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី ០៦-១០ ខែមីនា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះមានគោលបំណងផ្តល់នូវការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំកំពូលមកពីសាកលវិទ្យាល័យទាំងប្រាំមួយនៅតំបន់អាស៊ី រួមមាន ប្រទេសកម្ពុជា វៀតណាម និងម៉ុងហ្គោលី និងពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិនៅក្នុងប្រទេសទាំងនេះ។ ប្រតិភូសាកលវិទ្យាល័យបាត់ដំបងបានទទួលនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សានៅអឺរ៉ុប រួមទាំងសហគមន៍អឺរ៉ុបសម្រាប់ការធានាគុណភាពនៅឧត្តមសិក្សា(ENQA) សហភាពនិស្សិតអឺរ៉ុប(ESU) សមាគមន៍សាកលវិទ្យាល័យអឺរ៉ុប(EUA) និង EURASHE។ លើសពីនេះទៀត ប្រតិភូបានរៀនសូត្រពីរបៀបអនុវត្តគម្រោងសម្រាប់ការសិក្សា និងការស្រាវជ្រាវមួយចំនួនដែលផ្តល់មូលនិធិដោយគណៈកម្មការអឺរ៉ុប និងទីភ្នាក់ងារផ្សេងៗ។ នៅថ្ងៃចុងក្រោយប្រតិភូបានធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យ Odisee ក្នុងទីក្រុងព្រុចសែល។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ