គណៈប្រតិភូសាកលវិទ្យាល័យបាត់ដំបងអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ​ បច្ចេកវិទ្យាអេឡិចត្រូនិកគុយលីន

On Sunday, July 30th, 2017 in Cooperation Program, MOU. No Comments

តបតាមការអញ្ជើញជាផ្លូវការពីសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគុយលីន លោកជំទាវសៀង ឯមទទឹម សាកលវិទ្យាធិការ និង លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបងបានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគុយលីន នាទីក្រុងគុយលីន និងចូលរួមនៅក្នុង សន្និសីទសម្ព័ន្ធសហប្រតិបត្តិការអន្តរជាតិចិន-អាស៊ានលើបច្ចេកវិទ្យាផ្កាយរណប នៅទីក្រុងណានីង តំបន់ស្វយ័ត គ័ងស៊ី ហ្សាង នៃសាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២២ ដល់ ២៥ ខែ កក្តដា ឆ្នាំ២០១៧។ នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូសាកលវិទ្យាល័យបាត់ដំបងបានពិភាក្សាគ្នាជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគុយលីន លើនីតិវិធីរៀបចំឯកសារក្នុងការដាក់ពាក្យស្នើសុំបង្កើតវិទ្យាស្ថានខុងជឺ ប្រចាំសាកលវិទ្យាល័យបាត់ដំបង និងបានចុះអនុស្សារណៈយោគយល់រវាងសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគុយលីននិងសាកលវិទ្យាល័យបាត់ដំបងលើកម្មវិធីបណ្តុះបណ្តាលជំនាញសិក្សាផ្កាយរណប (ទូរគមនាគមន៍)។ មុខវិជ្ជានេះនឹងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅក្នុងប្រទេសកម្ពុជា។ 

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ