បដិរូបសាកលវិទ្យាល័យបាត់ដំបង

អត្ថន័យនៃឡូហ្គូ

នៅលើផ្នែកកំពូល

កំពូលស្រួច

នៃប្រាងប្រាសាទអង្គរ

តំណាងឱ្យ

អត្តសញ្ញាណជាតិខ្មែរ

ដំបងពណ៌ត្បូងកណ្តៀងតំណាងឱ្យភាពល្អនៃធម្មជាតិ

និងមានព្រះចេស្តាដើម្បីថែរក្សា និងការពារទឹកដីខេត្តបាត់ដំបង

ជើងពានមានរចនាបទត្របកផ្កាឈូកតំណាងភាពរុងរឿងនៃសិល្បៈវប្បធម៌

និងទំនៀមទំលាប់ប្រពៃណីនៃខេត្តបាត់ដំបង។

ពន្លឺកាំរស្មីពណ៌លឿង ហ៊ុំព័ទ្ធដោយស៊ុម តំណាងឱ្យការអប់រំ

និងសកម្មភាពដែលជាស្ពានចម្លងនិស្សិតទៅរកភាពរុងរឿង។

ចង្កោមគួរស្រូវពណ៌មាស តំណាងឱ្យការច្រូតកាត់កសិផល ជាពិសេសដំណាំស្រូវ

ផ្ការំដួល (Melodorum Fruticosum Lour) ជាផ្កានិមិត្តសញ្ញាព្រះរាជាណាចក្រកម្ពុជា

តំណាឱ្យមន្តស្នេហ៍ភ្លឺថ្លា នៃទេសភាពទឹកដីខេត្តបាត់ដំបង ដែលគេទទួលស្គាល់ថាជាខេត្តដែលមានរុក្ខជាតិច្រើនសម្បូរបែបគួរឱ្យទាក់ទាញ។

គ្រឿងម៉ាស៊ីនមាស តំណាងឱ្យការអភិវឌ្ឍន៍នៃវិស័យឧស្សាហកម្ម ជាពិសេសកសិឧស្សាហកម្ម។

ឆ្នូតពណ៌សនៅជុំវិញរង្វង់ តំណាងឱ្យព្រះម្ចាស់ទឹកម្ចាស់ដី

ដែលជាអ្នកគ្រប់គ្រងទឹកដីខេត្តបាត់ដំបង។

ពណ៌ក្រហមក្រម៉ៅនៅខាងក្រៅ តំណាងឱ្យភាពស្រស់ស្អាតនៃទឹកដី

ធម្មជាតិ និងបរិស្ថាននៃខេត្តបាត់ដំបង

ទំហំនៃឡូហ្គូ

សមាមាត្រនៃទទឹង និងប្រវែងឡូហ្គូនេះគឺ ១.៣៦ សង់ទីម៉ែត្រ។

UBB-EMBLEMS

ព័ត៌មានទូទៅ