សាកលវិទ្យាល័យបាត់ដំបងបានអញ្ជើញចូលរួមសន្និសីទ“Academic Network Bridge…”

On Tuesday, September 4th, 2018 in Conference. No Comments

ក្នុងនាមជាដៃគូសន្និសីទ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យបាត់ដំបងត្រូវបានអញ្ជើញអោយចូលរួមសន្និសីទអន្តរជាតិរាជាមង្គលសូរិន្ទលើកទីមួយ ក្រោមប្រធានបទ “Academic Network Bridge through Research” ចាប់ពីថ្ងៃទី ២៨ ដល់ ៣១ ខែសីហា ឆ្នាំ២០១៨ នៅខេត្តសូរិន្ទ ព្រះរាជាណាចក្រថៃ។ សន្និសីទនេះផ្តោតលើប្រធានបទសំខាន់ៗទាក់ទងនឹងកសិកម្ម និងបច្ចេកវិទ្យា ពាណិជ្ជកម្ម មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ នៅចុងបញ្ចប់នៃសន្និសីទនេះ បទបង្ហាញផូស្ទ័រ ចំនួនពីរ និងបទបង្ហាញផ្ទាល់មាត់ចំនួនមួយរបស់និស្សិតសាកលវិទ្យាល័យបាត់ដំបង ត្រូវបានទទួលរង្វាន់ជាវិញ្ញាបនបត្រសរសើរ។ សាកលវិទ្យាល័យបាត់ដំបងសូមថ្លែងអំណរគុណសាកលវិទ្យាល័យបច្ចេកវិទ្យារាជាមង្គលឥសាន សាខាខេត្តសូរិន្ទ ដែលបានអញ្ជើញ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី សាស្រ្តាចារ្យ Chancherdchai Sangketkit ដែលបានដឹកនាំ និងអនុញ្ញាតអោយនិស្សិតធ្វើការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍។ បើគ្មានការជួយជ្រោមជ្រែងរបស់គាត់នោះនិស្សិតរបស់យើងប្រកដជាមិនបានជោគជ័យក្នុងការស្រាវជ្រាវនោះទេ។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ