ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង UBB និង ITC

On Monday, May 22nd, 2017 in Uncategorized. No Comments

នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការអប់រំ និងស្រាវជ្រាវ សម្រាប់និស្សិត មហាវិទ្យាល័យ និងបុគ្គលិកស្រាវជ្រាវ។ នៅក្នុងការរៀបចំសម្រាប់ការបង្កើតក្របខ័ណ្ឌផ្លូវការសម្រាប់សកម្មភាពទៅថ្ងៃអនាគតនេះ ភាគីទាំងពីរនឹង៖
ក. ស្វែងរកលទ្ធភាពនានាសម្រាប់ការផ្លាស់ប្តូរមហាវិទ្យាល័យ និងបុគ្គលិកសម្រាប់ការស្រាវជ្រាវ ការបង្រៀន និងកិច្ចពិភាក្សានានាដែលផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរទៅវិញទៅមក
ខ. ស្វែងរកលទ្ធភាពសម្រាប់ការផ្លាស់ប្តូរនិស្សិត និងកម្មវិធីសិក្សា
គ. ស្វែងរកការគាំទ្រសម្រាប់គម្រោងដែលបានកំណត់ដើម្បីជាផលប្រយោជន៍ដល់ស្ថាប័នទាំងពីរទៅវិញទៅមក។
ពិធីចុះអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់
*ភាគីសាកលវិទ្យាល័យបាត់ដំបងរួមមានៈ
– លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង
– លោក ប៊ិន ឆុំ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង
– លោកព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង លោកនាយក-នាយករង លោកប្រធាន-អនុប្រធានការិយាល័យ សាស្រ្តាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យបាត់ដំបង
*ភាគីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារួមមានៈ
– ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
– លោកបណ្ឌិត Chunhieng Thavarith នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
– លោកបណ្ឌិត Phol Norith នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
– លោក Penh San នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
– លោកបណ្ឌិត Po Kimtho នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
– លោកបណ្ឌិត Didier Lecomte ទីប្រឹក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ