សាកវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យមានជ័យរៀបចំសិក្ខាសាលាអំពី មូលនិធិគម្រោងអ៊ីរ៉ាស្មុសតាកតិ

On Wednesday, June 27th, 2018 in Workshop. No Comments

សាកវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យមានជ័យរៀបចំសិក្ខាសាលាបណ្តុះ
បណ្តាលក្រោមមូលនិធិគម្រោងអ៊ីរ៉ាស្មុសតាកតិក
កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨ សាកវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យមានជ័យបានសហការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគម្រោង ការគ្រប់គ្រងធនធនមនុស្ស និងហិរញ្ញវត្ថុ ការគ្រប់គ្រងរដ្ឋបាល និងការចុះឈ្មោះនិស្សិត ដែលគាំឧបត្ថម្ភដោយគម្រោងអ៊ីរ៉ាស្មុសតាកតិក នៅសាកលវិទ្យាល័យបាត់ដំបង។ សិក្ខាកាមចូលរួមចំនួន ៣៩ នាក់មកពីសាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ និងសាកលវិទ្យាល័យជាស៊ីមកំចាយមារ។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបងបានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបើក បិទ និងចែកវិញ្ញាបណ្ណបត្រដល់វាគ្មិន និងសិក្ខាកាម។ ការបណ្តុះបណ្តាលនេះមានគោលបំណងចម្បងក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសាកលវិទ្យាល័យជាដៃគូអឺរ៉ុប (សាធារណៈរដ្ឋឆែក អ៊ីស្តូនៀ និង សាធារណៈរដ្ឋបារាំង)ដល់បុគ្គលិកសិក្សា និងរដ្ឋបាលនៅក្នុងសាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ និងសាកលវិទ្យាល័យកម្ពុជាដទៃទៀត។ សិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប ត្រូវចូលរួមផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកដទៃទៀតនៅក្នុងសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។
សូមគូសបញ្ជាក់ដែរថា គម្រោងតាមរយៈកិច្ចសហប្រតិបត្តិការសិក្សា ឆ្ពោះទៅរកសមត្ថភាពនវានុវត្តន៍ (តាកតិក) មានគោលបំណងអភិវឌ្ឍសមត្ថភាពស្ថាប័នឧត្តមសិក្សា នៅក្នុងប្រទេសកម្ពុជា ម៉ុងហ្គូល និង វៀតណាម ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងសាកលវិទ្យាល័យ និងការធ្វើអោយប្រសើរនូវសេវាកម្ម និង នីតិវិធីស្របជាមួយស្តង់ដារឈានមុនរបស់សហគមន៍អឺរ៉ុប។ គម្រោងនេះ មានរយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមចាប់តាំងពីឆ្នាំ ២០១៥ ដល់ ២០១៨ នេះ។ នៅក្នុងគម្រោងដ៏សំខាន់នេះ មានសាកលវិទ្យាល័យអាស៊ីចំនួន ៦ រួមមាន សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យជាតិម៉ុងហ្គោល សាកលវិទ្យាល័យមនុស្សសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហាណូយ និងសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងហូជីមិញ។


Leave a Reply

Your email address will not be published. Required fields are marked *


ព័ត៌មានទូទៅ

blog lam dep | toc dep | giam can nhanh

|

toc ngan dep 2016 | duong da dep | 999+ kieu vay dep 2016

| toc dep 2016 | du lichdia diem an uong

xem hai

the best premium magento themes

dat ten cho con

áo sơ mi nữ

giảm cân nhanh

kiểu tóc đẹp

đặt tên hay cho con

xu hướng thời trangPhunuso.vn

shop giày nữ

giày lười nữgiày thể thao nữthời trang f5Responsive WordPress Themenha cap 4 nong thonmau biet thu deptoc dephouse beautifulgiay the thao nugiay luoi nutạp chí phụ nữhardware resourcesshop giày lườithời trang nam hàn quốcgiày hàn quốcgiày nam 2015shop giày onlineáo sơ mi hàn quốcshop thời trang nam nữdiễn đàn người tiêu dùngdiễn đàn thời tranggiày thể thao nữ hcmphụ kiện thời trang giá rẻ