រៀបចំ “ពិធីចែកអំណោយដល់សិស្សានុសិស្ស”

On Saturday, December 22nd, 2018 in Workshop. No Comments

កាលពីថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ សាកលវិទ្យាល័យបាត់ដំបង បានសហការជាមួយសមាគមបេះដូងបងស្រីនៅសហរដ្ឋអាមេរិក សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនអតីតសិស្សនៅខេត្តបាត់ដំបង រៀបចំ “ពិធីចែកអំណោយដល់សិស្សានុសិស្ស” ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកជំទាវសាកលវិទ្យាធិការ លោកជំទាវអភិបាលរងខេត្ត ព្រមទាំងវត្តមានលោក លោកស្រីជាក្រុមការងារ សាស្រ្តាចារ្យ បុគ្គលិក សិស្ស និស្សិតប្រមាណ ៤០០នាក់។ ពិធីចែកអំណោយជាកង់ និងសម្ភារៈសិក្សានេះ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលបានជួយសម្រួលការលំបាករបស់ក្មួយសិស្សានុសិស្សដែលខ្វះខាតពុំមានលទ្ធភាព ក៍ដូចជាការជម្រុញ និងលើកទឹកចិត្តកុំអោយគាត់បោះបង់ចោលការសិក្សា។ 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ