សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបងបានអញ្ជើញចូលរួមកម្មវិធី “អនុសញ្ញាអាស៊ីតែមួយ ទីក្រុងណាហ្គូយ៉ា ឆ្នាំ២០១៧”

On Tuesday, August 8th, 2017 in Ceremony, Official Visiting, Workshop. No Comments

កាលពីថ្ងៃទី ៤ ដល់ ៥ ខែសីហា ឆ្នាំ២០១៧នេះ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបងបានអញ្ជើញចូលរួមកម្មវិធី “អនុសញ្ញាអាស៊ីតែមួយ ទីក្រុងណាហ្គូយ៉ា ឆ្នាំ២០១៧” ក្រោមប្រធានបទដំណើរឆ្ពោះទៅរកសហគមន៍អាស៊ី៖សន្តិភាពតាមរយៈការអប់រំ នាទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។ សូមជម្រាបផងដែរថា សាកលវិទ្យាល័យចំនួន ០៣ ក្នុងប្រទេសកម្ពុជាដែលទទួលបានមូលនិធិពី One Asia Foundation ប្រទេសជប៉ុន ដើម្បីធ្វើការដាក់បញ្ជូលមុខវិជ្ជា One Asia ទៅក្នុងកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់បណ្តុះបណ្តាលចំណេះដឹងទូទៅបន្ថែមដល់ប្អូនៗនិស្សិត ក្នុងនោះមាន សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យមានជ័យ។

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ