សាកលវិទ្យាល័យបាត់ដំបងបានដឹកនាំសាស្រ្តាចារ្យ និងនិស្សិត ចូលរួមកម្មវិធី ការប្រកួតប្រជែងជំនាញវិជ្ជាជីវៈ

On Monday, July 9th, 2018 in Exchange Program. No Comments

នៅព្រឹកថ្ងៃច័ន្ទ ១៤កើតខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ដល់ ថ្ងៃសៅរ៍ ០៣រោច ខែបឋមាសាឍ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨:០០ នាទីព្រឹក សាកលវិទ្យាល័យបាត់ដំបងបានដឹកនាំសាស្រ្តាចារ្យ និងនិស្សិតចំនួន៥នាក់ ចូលរួមកម្មវិធី ការប្រកួតប្រជែងជំនាញវិជ្ជាជីវៈ វិទ្យាសាស្រ្តសត្វអាស៊ានលើកទី៣ និងការចែករំលែក និងតាំងពិព័រណ៍ កសិកម្មនវានុវត្តន៍លើកទី ១ (Third ASEAN Animal Science Student Professional Skill Competition (AASSPSC2018) and the 1st Agricultural Innovation Fair and Share(AGIFS) នៅ ខេត្តនគររាជ្យចក្រសីម៉ា ប្រទេសថៃ។ការប្រកួតប្រជែងនេះមានគោលបំណងដើម្បីបង្កើននូវជំនាញវិជ្ជាជីវៈ វិទ្យាសាស្ត្រសត្វ សាកវប្បកម្ម និងកែច្នៃអាហារ ព្រងទាំងពង្រឹងមិត្តភាព រវាង ប្រទេសកម្ពុជា ថៃ ឡាវ និងប្រទេស វៀតណាមនៅសាកលវិទ្យាល័យ បច្ចេកវិទ្យា រាជ្យមង្គល ឦសាន្ត។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ