សាកលវិទ្យាល័យបាត់ដំបងបានរៀបចំកិច្ចពិភាក្សាស្តីអំពី គម្រោងការអភិវឌ្ឍន៍ការបង្រៀនភាសាថៃ

On Wednesday, June 27th, 2018 in The discussion. No Comments

នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០:០០ នាទីព្រឹក សាកលវិទ្យាល័យបាត់ដំបងបានរៀបចំកិច្ចពិភាក្សាស្តីអំពី គម្រោងការអភិវឌ្ឍន៍ការបង្រៀនភាសាថៃ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត ។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ លោក ប៊ិន ឆុំ សាកលវិទ្យាធិការរង បណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ បណ្ឌិត Chuwong Ubalee ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃសាកលវិទ្យាល័យរ៉ាមផៃបានី រាជ្យបាទ Rambhai Barni Rajabhat University នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងកិច្ចការសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ។ យើងខ្ញុំសូមថ្លែងអំណរគុណនឹងជូនពរឱ្យគណៈប្រតិភូទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ