សាកលវិទ្យាល័យបាត់ដំបងបានរៀបចំកម្មវិធីស្តីអំពី បទបង្ហាញពីប្រទេស

On Thursday, July 12th, 2018 in Presentation Program. No Comments

នៅរសៀលថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២:០០ នាទី រសៀល សាកលវិទ្យាល័យបាត់ដំបងបានរៀបចំកម្មវិធីស្តីអំពី បទបង្ហាញពីប្រទេស ។ តាងនាមលោក អោ វុត្ថា សាកលវិទ្យាធិការស្តីទី លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង បានសម្តែងនូវការកោតសរសើរចំពោះ និស្សិតមកពីសាកលវិទ្យាល័យរាជ្យមង្គលបច្ចេកវិទ្យា ឦសាន នៃព្រះរាជាណាចក្រថៃ( Rajamangala University of Technology Isan Surin Campus, Thailand) និស្សិតមកពីសាកលវិទ្យាល័យបឹងគូលូ នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី (University of Bengkulu, Indonesia) និងនិស្សិតសាកលវិទ្យាល័យបាត់ដំបងដែលបានចូលរួមធ្វើបទបង្ហាញ និងសម្តែងសិល្បៈរបស់ខ្លួននៅសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំសូម ជូនពរឱ្យប្អូនៗនិស្សិតទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ