សាកលវិទ្យាល័យបាត់ដំបងបានរៀបចំទស្សនៈកិច្ចសិក្សាទៅស្រុកកំរៀង និងស្រុកភ្នំព្រឹក

On Thursday, May 24th, 2018 in Official Visiting. No Comments

នៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មហាវិទ្យាល័យសង្គមសាស្រ្ដ និងអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យបាត់ដំបងបានរៀបចំទស្សនៈកិច្ចសិក្សាទៅស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ក្រោមការដឹកនាំរបស់លោកបណ្ឌិត សេង រដ្ឋា ព្រឹទ្ធិបុរសស្ដីទី និងលោកស្រីសាស្រ្ដាចារ្យ តេង ចាន់ណាវី ប្រធានដេប៉ាដឺម៉ង់សេដ្ឋកិច្ច នៃមហាវិទ្យាល័យសង្គមសាស្រ្ដ និងអភិវឌ្ឍន៍សហគមន៍។ ដំណើរទស្សនៈកិច្ចសិក្សានេះមានការចូលរួមពីនិស្សិតជំនាញអភិវឌ្ឍសមហគមន៍ និងសេដ្ឋកិច្ច នាំឱ្យពួកគេអាចស្វែងយល់អំពីសង្វាក់ផលិតកម្មពោត ដំឡូងមី និងស្រូវ ដែលត្រូវបានបង្ហាញដោយលោកប្រធានការិយាល័យកសិកម្មស្រុកកំរៀង ភ្នំព្រឹក និងប្រជាកសិករ ក្នុងសហគមន៍។ លើសពីនេះក្រុមនិស្សិតក៏បានយល់ដឹងពីផលប៉ះពាល់ តម្លៃទីផ្សារ ការចំណាយ ចំណេញ ការប្រមូលផលរបស់ដំណាំខាងលើ។ ដំណើរទស្សនៈកិច្ចនេះបានបញ្ចប់ដោយរលូន និងជោគជ័យបំផុត។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ