សាកលវិទ្យាល័យបាត់ដំបងបានរៀបចំកម្មវិធីបណ្តុះបណ្តាលមួយឈ្មោះ ASEAN Earth

On Tuesday, July 24th, 2018 in Training Course. No Comments

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច បឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខៃកក្កដា ឆ្នាំ២០១៨ មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍នៃ បានសហការជាមួយ អង្គការក្រៅរដ្ឋាភិបាល ASEAN Earth Abundance Innovation Challenge និងដៃគូរសហការជាច្រើនដែលមកពីប៉ែកអឺរ៉ុប សាកលវិទ្យាល័យបាត់ដំបងបានរៀបចំកម្មវិធីបណ្តុះបណ្តាលមួយឈ្មោះ ASEAN Earth Abundance Innovation Challenge។ កម្មវិធីបណ្តុះបណ្តាលនេះផ្តោតលើ ASEAN Agri Tech Innovation Lab Cambodia Leg Program ដែលមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១២,១៦ និង១៧ ។ តាងនាមលោកសាកលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យបាត់ដំបង លោក ប៊ិន ឆុំ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបងបានសម្តែងនូវការកោតសរសើរចំពោះ និស្សិតសាកលវិទ្យាល័យបាត់ដំបងដែលបានចូលរួមធ្វើបទបង្ហាញការគំនិតបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដែលមានសក្តានុភាព សម្រាប់ជួយដល់បរិស្ថាននៅសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំសូម ជូនពរឱ្យក្រុមការងារនិស្សិតទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ