សាកលវិទ្យាល័យបាត់ដំបងបានរៀបចំសិក្ខាសាលាស្តីអំពី ជំនាញទន់

On Saturday, May 19th, 2018 in Workshop. No Comments

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក សាកលវិទ្យាល័យបាត់ដំបងបានរៀបចំសិក្ខាសាលាស្តីអំពី ជំនាញទន់។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក សឹង ចាកវិជ្ជា ដែលជាប្រធានគម្រោងខ្មែរតែមួយ លោក អោ វុត្ថា ដែលជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញទៅលើប្រធានបទ យុវជនជំនាន់អ្នក និងបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង ដែលជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញទៅលើប្រធានបទ ដើមឈើនៃអនាគត។ចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំសូមថ្លែងអំណរគុណ នឹងជូនពរឱ្យមានសុខភាពល្អ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ