សាកលវិទ្យាល័យបាត់ដំបងបានរៀបចំសិក្ខាសាលាស្តីអំពីសន្និសីទយុវជន និងសហគ្រិនភាព

On Sunday, May 27th, 2018 in Workshop. No Comments

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០ នាទីព្រឹក សាកលវិទ្យាល័យបាត់ដំបងបានរៀបចំសិក្ខាសាលាស្តីអំពីសន្និសីទយុវជន និងសហគ្រិនភាពគន្លឹះដើម្បីក្លាយជាសហគ្រិន និងអ្នកដឹកនាំវ័យក្មេង និងពិធីសម្ពោធ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបាត់ដំបង។ តាងនាមលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោក អោ វុត្ថា សាកលវិទ្យាការរងនៃសាកលវិទ្យាល័យបាត់ដំបង បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ស៊ាង សុបញ្ញា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានវិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន លោក ជា សារិន ប្រធានគណៈកម្មាធិការពង្រឹងនិងអភិវឌ្ឍន៍ខេត្ត សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយកក្រុមហ៊ុនចំប៉ីស្ប៉ា និងសាឡន លោក ខែម រស្មី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបាត់ដំបងនិងជាអគ្គនាយកក្រុមហ៊ុនឌូវីអន្តរជាតិ លោក ហ៊ម សាមុន នាយកគ្រប់គ្រង មជ្ឍមណ្ឌលសេវាកម្មអាជីវកម្ម លោក ឈឿន ឈីវអៀន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបាត់ដំបងនិងជាអគ្គនាយកក្រុមហ៊ុន ឌូវីអន្តរជាតិ លោក ស៊ីសុភក្តិ អនុប្រធានគណៈកម្មាធិការពង្រឹងនិងអភិវឌ្ឍន៍ខេត្តសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងនាយកគ្រប់គ្រងក្រុមហ៊ុន Active Communication ដែលចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំសូមថ្លែងអំណរគុណ នឹងជូនពរឱ្យមានសុខភាពល្អ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ