សាកលវិទ្យាល័យបាត់ដំបងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី ការរចនាគេហទំព័រជាមួយ WIX និង MOODLE “

On Thursday, July 5th, 2018 in Training Course. No Comments

ចាប់ពីថ្ងៃច័ន្ទ ១៣កើត ដល់ ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ដល់ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១:៣០នាទីល្ងាច សាកលវិទ្យាល័យបាត់ដំបងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី ការរចនាគេហទំព័រជាមួយ WIX និង MOODLE ” ដែលបង្រៀនដោយ លោកបណ្ឌិត Sie Gilbert ជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាជនជាតិអាមេរិកមកពីសហរដ្ឋអាមេរិក ។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកបណ្ឌិត Sie Gilbert ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងធនធានផ្ទាល់ខ្លួនមកធ្វើការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំសូមថ្លែងអំណរគុណ នឹងជូនពរឱ្យមានសុខភាពល្អ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈកុំបីឃ្លាងឃ្លាតឡើយ!។សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ