សិក្ខាសាលាស្តីអំពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា

On Tuesday, May 29th, 2018 in Workshop. No Comments

នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក សាកលវិទ្យាល័យបាត់ដំបងបានរៀបចំសិក្ខាសាលាស្តីអំពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា។ តាងនាមលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោក អោ វុត្ថា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម បណ្ឌិត ហ៊ែល ចំរើន ដែលជាអនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃគណៈកម្មធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ) ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ ដែលជាប្រធានលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំសូមថ្លែងអំណរគុណ នឹងជូនពរឱ្យគណៈអធិបតីអោយ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ