សិក្ខាសាលាស្តីពី៖ “ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់”

On Saturday, July 8th, 2017 in Workshop. No Comments

កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៧ថ្មីៗនេះ សាកលវិទ្យាល័យបាត់ដំបងបានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា បានរៀបចំនូវសិក្ខាសាលាស្តីពី៖ “ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក ប៊ិន ឆុំ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយអោយកាន់តែទូលំទូលាយស្តីពី ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់ ស្របតាមការអភិវឌ្ឍន៍ប្រទេសនៅក្នុងសកលភាវូប្បនីកម្មទំនើប។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ