រៀបចំសិក្ខាសាលាស្តីអំពី ការជ្រើសរើសមុខជំនាញចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា

On Tuesday, May 8th, 2018 in Workshop. No Comments

នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក សាកលវិទ្យាល័យបាត់ដំបងបានរៀបចំសិក្ខាសាលាស្តីអំពី ការជ្រើសរើសមុខជំនាញចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា។ តាងនាមលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោក ប៊ិន ឆុំ សាកលវិទ្យាធិការរងបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក ងី សែត លោកឡាយ សុខគីម លោកទេព វុទ្ធី លោកគង់ ភូមីកា លោកសុង សុខសាន្ត លោកស្រីកាក់ រចនា លោកបណ្ឌិត William Park និង លោកបណ្ឌិត Bae Dae Hwan ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យបាត់ដំបង។ យើងខ្ញុំសូមថ្លែងអំណរគុណ នឹងជូនពរឱ្យមានសុខភាពល្អ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!

 

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ