សិក្ខាសាលាផ្សព្វផ្សាយសី្តពី“តួនាទី និងអត្ថប្រយោជន៍ពន្ធដារនៅកម្ពុជា”

On Thursday, December 20th, 2018 in Workshop. No Comments

នៅព្រឹកថ្ងៃច័ន្ទ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសហការជាមួយ សាកលវិទ្យាល័យបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសី្តពី“តួនាទី និងអត្ថប្រយោជន៍ពន្ធដារនៅកម្ពុជា” ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង លើការអប់រំវិស័យពន្ធដារ ប្រព័ន្ធពន្ធដារជាតិ និង អន្តរជាតិ ពិសេសផ្តោតលើ តួនាទី និង អត្ថប្រយោជន៍ពន្ធដារនៅកម្ពុជា និងជប៉ុន ព្រមទាំងផ្តល់នូវចំណេះដឹងពាក់ព័ន្ធ នឹងទំនាក់ទំនងរវាងពន្ធដារ និងអ្នកប្រកបអាជីវកម្ម ក្រុមហ៊ុន សហគ្រាស អង្គការជាតិ/អន្តរជាតិ និងប្រជាពលរដ្ឋ ដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ក៏ដូចជា យន្តការ និងមធ្យោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវប្រសិទ្ធភាពក្នុងការប្រមូលពន្ធ។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក ប៊ិន ឆុំ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបង Mr. Mutoh Shizuki ប្រធានផ្ដល់ប្រឹក្សារបស់គម្រោងចាយកា លោកប៉ុក បូរក្សី អនុការិយាល័យ អាករពិសេស របស់ នាយកដ្ធានអ្នកជាប់ពន្ធធំ លោកទូច ជាកាដូ អនុការិយាល័យសវនកម្ម របស់នាយកដ្ធានអ្នកជាប់ពន្ធតូចនិងមធ្យម ព្រមទាំងសាស្រ្ដាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យបាត់ដំបង។ 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ