បានរៀបចំកម្មវិធីបទបង្ហាញស្តីអំពី កម្មវិធីប្រកួតប្រជែងសំណេរអនាគតកម្ពុជា លើកទី៤

On Tuesday, April 24th, 2018 in Workshop. No Comments

ថ្ងៃច័ន្ទ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៩:00 នាទីព្រឹក
សាកលវិទ្យាល័យបាត់ដំបងមានកិត្តិយស បានរៀបចំកម្មវិធីបទបង្ហាញស្តីអំពី កម្មវិធីប្រកួតប្រជែងសំណេរអនាគតកម្ពុជា លើកទី៤។ លោកបណ្ឌិត រៃ សុភ័ក្រ្ត អគ្គនាយករងនៃឧត្តមសិក្សាទទួលបន្ទុកផ្នែកស្រាវជ្រាវ និងអប់រំ STEM នៃក្រសួងអប់រំយុវជននិងកីឡា បានធ្វើជាវាគ្មិនក្នុងបទបង្ហាញនេះ ។ ជំនួសនាមដល់សាកលវិទ្យាធិការ លោក អោ វត្ថា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបង បានសម្តែងនូវគាវរកិច្ច និងសម្តែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ លោកបណ្ឌិត រៃ សុភ័ក្រ្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការធ្វើបទបង្ហាញនៅសាកលវិទ្យាល័យបាត់ដំបង ។ យើងខ្ញុំសូមថ្លែងអំណរគុណ និងជូនពរឱ្យលោកបណ្ឌិត រៃ សុភ័ក្រ្ត ព្រមទាំងក្រុមការងារទាំងអស់ឱ្យមានសុខភាពល្អ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ! ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ