កម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ ”យុវជនផ្តល់ឈាម សង្គ្រោះជីវិត”

On Sunday, February 12th, 2017 in Cooperation Program, Presentation Program. No Comments

កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យបាត់ដំបងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ”យុវជនផ្តល់ឈាម សង្គ្រោះជីវិត” ក្រោមធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងមានវត្តមាន ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងសិស្ស និស្សិតជាច្រើននាក់ទៀត។ គោលបំណងនៃការៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើងគឺដើម្បីគៀងគរយុវជនទាំងអស់បរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីទុកជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមបន្ទាន់។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ