សេចក្តីជូនដំណឹង

សាកលវិទ្យាល័យបាត់ដំបង មានកិត្តយសសូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ឱ្យបានជ្រាបថាក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧ ខាងមុខនេះ សាកលវិទ្យាល័យបាត់ដំបងចាប់ទទួលពាក្យចុះឈ្មោះនិស្សិតឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្ររង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃចូលរៀនតាមកាលបរិច្ឆេទដូចតទៅ៖

  • លើកទី១ ចូលរៀននៅ  ថ្ងៃទី០៣  ខែតុលា  ឆ្នាំ២០១៦
  • លើកទី២ ចូលរៀននៅ ថ្ងៃទី២១  ខែវិច្ឆិកា  ឆ្នាំ២០១៦

បញ្ជាក់ ក្នុងឱកាសពិសេសឆ្នាំសិក្សាថ្មីនេះ សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្ររង បង់ថ្លៃសិក្សាត្រឹមតែ ២៤០ដុល្លារ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ សាកលវិទ្យាល័យនឹងផ្តល់ជូនជាអាទិភាពនូវតម្លៃពិសេស ជូនដល់ក្រុមហ៊ុន អង្គការជាតិ-អន្តរជាតិដែលបានចុះអនុស្សារណៈ និងកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យបាត់ដំបង។ ដើម្បីជោគជ័យក្នុងការប្រកួតប្រជែងទីផ្សារការងារ សាកលវិទ្យាល័យបានបន្ថែមជូននូវការសិក្សាជំនាញរង និងវគ្គសិក្សាខ្លីផ្សេងៗបន្ថែមទៀតដល់និស្សិតដោយឥតគិតថ្លៃ។

ហេតុអ្វីត្រូវបន្តការសិក្សា នៅសាកលវិទ្យាល័យបាត់ដំបង

ជាសាកលវិទ្យាល័យរដ្ឋធំជាងគេនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា

សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ថ្មីលើការគ្រប់គ្រង ជាពិសេសមានក្រុមប្រឹក្សាភិបាល

និស្សិតមានមោទនភាពព្រោះជាសាកលវិទ្យាល័យមានឈ្មោះល្បីទាំងក្នុង និងក្រៅប្រទេស

សាកលវិទ្យាល័យមានទីធ្លាធំទូលាយ ប្រកបដោយបរិស្ថានល្អ និងស្រស់ស្អាត

ការសិក្សាគិតពីគុណភាព  វិន័យ  និងក្រមសីលធម៌ល្អ

មានសាលពិសោធន៍  កសិដ្ឋាន និងអនុវត្តជាក់ស្តែងដល់និស្សិតគ្រប់ជំនាញ

និស្សិតទទួលបានការចុះទស្សនកិច្ចសិក្សាទាំងក្នុង និងក្រៅប្រទេសជាច្រើន

និស្សិតទាំងអស់មានឱកាសបន្តការសិក្សានៅបរទេស   ព្រោះសាកលវិទ្យាល័យមានដៃគូសហប្រតិបត្តិការច្រើន ទាំង នៅអាស៊ាន និងនៅអឺរ៉ុប

ទីផ្សារការងារផ្តល់អាទិភាពខ្ពស់សម្រាប់និស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យបាត់ដំបង

១០ មានសាស្រ្តាចារ្យជាតិ និងអន្តរជាតិល្បីៗ ជាពិសេសមានបទពិសោធជាក់ស្តែងក្នុងការបង្រៀន

១១ ជាសាកលវិទ្យាល័យរដ្ឋ ដូច្នេះមិនគិតពីប្រាក់ចំណេញឡើយ គឺសំខាន់លើគុណភាពបណ្តុះបណ្តាល

១២ សម្ភារៈរូបវ័ន្តសម្បូរបែបបម្រើដល់ការអនុវត្ត បណ្តុះបណ្តាល ជាពិសេសមានកុំព្យូទ័រប្រមាណ៥០០គ្រឿង

១៣ មានតម្លាភាព សុក្រិត្យភាពក្នុងការផ្តល់ពិន្ទុ និងការប្រឡងផ្សេងៗ៕

 

ទំនាក់ទំនងព័ត៌មាន៖ ០៥៣ ៦៦៦៦ ០០៨, ០៥៣ ៦៦៦៦ ០១៤, ០៦៩ ៩៦២ ៩៣៩, ០៩២ ៩០១ ៧៩១

សាកលវិទ្យាល័យកំពុងទទួលបានអាទិភាព និងប្រសិទ្ធភាពលើការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។

ព័ត៌មានលំអិត សូមទំនាក់ទំនង៖  ០១២ ៥២៦ ២០៣,  ០៩៦ ៦០ ៨០ ២៦៩

 

សូមគោរពថ្លែងអំណរគុណ និងសូមអរគុណ‌!!!

General Information